ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ទស្សនកិច្ចសិក្សាទៅកាន់ខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សា និងស្វែងយល់ពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ឱ្យកាន់តែល្អប្រសើរឡើង និងជាមូលដ្ឋានសម្រាប់កែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ ២០២៣

នារសៀលថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធាន ផ្នែក រដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ. បានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន ឯកឧត្តម លោកជំទាវអភិបាលរង តំណាងគណៈអភិបាលខេត្ត, លោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សា និងស្វែងយល់ពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ឱ្យកាន់តែល្អប្រសើរឡើង និងជាមូលដ្ឋានសម្រាប់កែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត។

ព័ត៌មានទាក់ទង